តើដល់កាលណាទៅ?
ស្តេចសូល បានដេញតាមប្រហារដាវីឌ ដូចជា “កាលគេដេញតាមក្រួចនៅលើភ្នំ” អស់រយៈពេលប្រាំបួនឆ្នាំ(១សាំយ៉ូអែល ២៦:២០)។ ដាវីឌក៏បានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា? តើ…ខ្មាំងសត្រូវនឹងលើកខ្លួនឡើងទាស់នឹងទូលបង្គំ ដល់កាលណាទៅ?”(ទំនុកដំកើង ១៣:១-២)។
ជាញឹកញាប់ ពេលយើងទទួលរងការធ្វើទុក្ខបុកម្នេញអស់រយៈពេលយូរ យើងក៏មានការនឿយណាយ និងធុញទ្រាន់ផងដែរ។ ពេលនោះ យើងចង់មានដំណោះស្រាយភ្លាមៗ ដើម្បីឲ្យសេចក្តីទុក្ខរបស់យើងឆាប់ចប់។ ប៉ុន្តែ មានការខ្លះយើងមិនអាចដោះស្រាយបានទេ។ តែយើងអាចទូលថ្វាយដល់ព្រះ ពេលយើងមានបញ្ហា។ យើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងចូលទៅរកព្រះអង្គ ពេលយើងមានការលំបាក។ ព្រះអង្គយល់អំពីបញ្ហារបស់កូនរបស់ព្រះអង្គ ដែលគ្មាននរណាអាចយល់ច្បាស់ជាងព្រះអង្គឡើយ។
ពេលដែលយើងងាកទៅរកព្រះអង្គ ដោយទូលថ្វាយអំពីសេចក្តីទុក្ខរបស់យើង នោះយើងនឹងមានអារម្មណ៍ភ្លឺស្វាង។ សម្រាប់ស្តេចដាវីឌវិញ ពេលដែលគំនិតរបស់ទ្រង់បានងាកបែរទៅរកព្រះ ទ្រង់បាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះ។ ទ្រង់បានរំឭកខ្លួនឯងថា “ទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ”(ខ.៥-៦)។ ទុក្ខវេទនាប្រហែលជានៅតែបន្តកើតមាន តែស្តេចដាវីឌនៅតែអាចច្រៀងសរសើរដំកើងព្រះ ក្នុងពេលដ៏យ៉ាប់យ៉ឺននោះ ដ្បិតទ្រង់ជាកូនស្ងួនភ្ងារបស់ព្រះអង្គ។ និយាយរួម ក្នុងពេលនោះ ទ្រង់គ្រាន់តែដឹងថា ទ្រង់ជាកូនស្ងួនភ្ងារបស់ព្រះ គឺគ្រប់គ្រាន់ហើយ។
លោកអេ ដាប៊លយូ ថូរូល(A. W. Thorold) បានសរសេរនៅក្នុងសៀវភៅដែលគាត់បាននិពន្ធថា “ចំណុចខ្ពស់បំផុត…
បំណងព្រះហឫទ័យរបស់ព្រះ
ជាញឹកញាប់ យើងច្រើនតែស្វែងរកបំណងព្រះហឫទ័យព្រះ ជាពិសេសនៅពេលយើងស្ថិតនៅក្នុងស្ថាន ភាពពិបាក។ យើងចង់ដឹងថា តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ នៅទីនេះ? តើខ្ញុំគួរតែនៅទីនេះបន្តទៀត ឬមួយព្រះអង្គ សព្វព្រះទ័យឲ្យខ្ញុំទៅកន្លែងណាផ្សេងវិញ? មានវិធីតែមួយគត់ ដើម្បីឲ្យបានដឹងប្រាកដ គឺត្រូវធ្វើអ្វីដែលទ្រង់ឲ្យអ្នកធ្វើ ក្នុងពេលឥឡូវនេះ ដែលជាតួនាទី សម្រាប់ពេលបច្ចុប្បន្ន ហើយរង់ចាំព្រះអង្គបើកសម្តែងនូវជំហានបន្ទាប់។
នៅពេលអ្នកស្ដាប់បង្គាប់ព្រះ ដោយធ្វើអ្វីដែលអ្នកដឹងថា ព្រះអង្គឲ្យធ្វើ នោះអ្នកនឹងមានកម្លាំងចម្រើនឡើង ដើម្បីបោះជំហានបន្ទាប់ រួចហើយបោះជំហានមួយទៀត។ មួយជំហានម្ដងៗ ហើយម្ដងមួយជំហាន។ នេះហើយជារបៀបរៀនដើរជាមួយព្រះ។
ប៉ុន្តែ អ្នកប្រហែលជាចង់និយាយថា “ឧបមាថា ខ្ញុំបោះជំហានទីមួយហើយ។ តើនឹងមានអ្វីកើតឡើង ជាបន្ទាប់ទៀត?” រឿងដែលកើតឡើងបន្ទាប់ ជាកិច្ចការរបស់ព្រះ។ ភារៈកិច្ចរបស់លោកអ្នក និងខ្ញុំគឺត្រូវស្ដាប់បង្គាប់នៅថ្ងៃនេះ ហើយទុកអនាគត ឲ្យព្រះអង្គជាអ្នកសម្រេច។ អ្នកនិពន្ធទំនុកដំកើងនេះបានមានប្រសាសន៍ថា គ្រប់ទាំងជំហានរបស់យើងសុទ្ធតែ “ត្រូវបានតម្រូវដោយព្រះអម្ចាស់” (៣៧:២៣)។ អ្វីដែលយើងត្រូវការនៅថ្ងៃនេះ គឺការដឹកនាំរបស់ព្រះអង្គសម្រាប់ថ្ងៃនេះ។ ការណែនាំសម្រាប់ថ្ងៃស្អែក គឺសម្រាប់ឲ្យយើងធ្វើតាម នៅថ្ងៃស្អែក។ លោក ចច មែកដូ-ណាល់ (George McDonald) មានប្រសាសន៍ថា “យើងមិនយល់អំពីទំព័របន្ទាប់នៃសៀវភៅមេរៀនរបស់ព្រះទេ យើងមើលឃើញតែទំព័រមួយ ដែលនៅពីមុខយើងប៉ុណ្ណោះ។ ហើយយើងក៏មិនត្រូវបានអនុញ្ញាតឲ្យបើកសន្លឹកបន្ទាប់ដែរ ដរាបណាយើងមិនទាន់បានរៀនចេះមេរៀននៃទំព័រនេះទេនោះ”។
បើសិនជាយើងគិតថា បំណងព្រះហឫទ័យរបស់ព្រះសំខាន់ចំពោះយើង ហើយស្ដាប់បង្គាប់ពីមួយថ្ងៃទៅមួយថ្ងៃ…
គំនិតដែលគ្រហឹម
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដើរលេងជាមួយឪពុករបស់ខ្ញុំ ក្នុងឧទ្យានប៊ីក ប៊ែន ក្នុងរដ្ឋតិចសាស់។ សព្វថ្ងៃនេះ ឧទ្យានមួយនេះបានក្លាយជាឧទ្យានជាតិហើយ ប៉ុន្តែ កាលពីសម័យមុន យើងមានការពិបាកក្នុងការធ្វើដំណើរណាស់។ មានពេលយប់មួយ ពេលដែលយើងកំពុងរៀបកន្លែងគេង មានប្តីប្រពន្ធមួយគូរបានមកជាមួយសត្វឆ្កែមួយក្បាល បានសុំបោះតង់នៅក្បែរយើងដែរ គ្រាន់បានជាគ្នា។ យើងក៏បានស្វាគមន៍ពួកគេ ហើយក៏បានចូលគេងរៀងៗខ្លួន។ ពួកគេក៏បានចងឆ្កែរពួកគេ នៅក្បែរតង់របស់ពួកគេ។ ពីរបីម៉ោងក្រោយមក ឪពុករបស់ខ្ញុំក៏បានកេះខ្ញុំឲ្យភ្ញាក់ ហើយបានបញ្ចាំងពិល ទៅកន្លែងងងឹត។ យើងក៏ឃើញពន្លឺពណ៌លឿងតូចៗដូចពន្លឺភ្លើងនៃភ្នែកជាច្រើនគូរ ដែលចាំងនឹងពន្លឺភ្លើងពិលពីចម្ងាយ។ មានសត្វឆ្កែចចកខៃយ៉ូទីជាច្រើនក្បាល កំពុងដើរចូលមករកសត្វឆ្កែ ដោយសំរឹបជើងជាន់ស្លឹកឈើលាន់ប្រោកៗ ទាំងគ្រហឹមផង។ យើងក៏បានដេញពួកវាចេញទៅបាត់អស់ ហើយអ្នកជិតខាងរបស់យើង ក៏បានដាក់ឆ្កែនៅក្នុងតង់របស់ខ្លួន តែយប់នោះ យើងនៅតែគេងភ្ញាក់ៗជានិច្ច។
ខ្ញុំច្រើនតែនឹកឃើញហេតុការណ៍ ដែលបានកើតឡើងយប់នោះ ពេលដែលខ្ញុំអានទំនុកដំកើងជំពូក៥៩ ដែលក្នុងនោះ ស្តេចដាវីឌបានមានបន្ទូលពីរដងថា “គេត្រឡប់មកវិញរាល់តែល្ងាច គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង”(ខ.៦,១៤)។ ត្រង់ចំណុចនេះ ស្តេចដាវីឌបានមានបន្ទូល អំពីកងទ័ពរបស់ស្តេចសូល ដែលបានដេញតាមព្រះអង្គ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ បទគម្ពីរនេះ បានឆ្លុះបញ្ចាំងអំពីគំនិតអវិជ្ជមាន ដែលបំបាក់ទឹកចិត្តខ្លួនឯង ដែលចេះតែវិលត្រឡប់មកគំរាមកំហែងខ្ញុំម្តងហើយម្តងទៀត គឺមិនខុសពីសត្វឆ្កែចចកដែលចូលមកនៅពេលយប់ ដោយសំរឹបជើងលាន់ប្រោកៗ ទាំងគ្រហឹមថា “ឯងជាមនុស្សល្ងង់” “ឯងជាមនុស្សបរាជ័យ” “ឯងជាមនុស្សមិនបានការ” “គ្មាននរណាត្រូវការឯងទេ?”
ពេលដែលយើងមានគំនិតអវិជ្ជមានបែបនេះ…
តើយើងអាចរកប្រាជ្ញានៅទីណា?
ប្រាជ្ញាជាសម្រស់នៃភាពបរិសុទ្ធ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ប្រាជ្ញា មានភាពសមហេតុផល ចេះបទបែន មានការអត់ទោស មានសន្តិភាព និងមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រមទាំងមានការសួរសុខទុក្ខគ្នា ក្នុងនាមជាមិត្តភ័ក្រ មានការគួរសម និងនិយាយពាក្យសម្តីល្អៗ។ ប្រាជ្ញាមានការបន្ទាបខ្លួន មានតម្លាភាព មានភាពសាមញ្ញ ស្លូតបូត និងមានចិត្តសប្បុរស(យ៉ាកុប ៣:១៧)។ តើយើងអាចរកឃើញប្រាជ្ញា នៅទីណា? ប្រាជ្ញាមានប្រភពពីនគរស្ថានសួគ៌(១:៥)។ បានជាលោកឆាល ស្ព័រជិន(Charles Spurgeon) បានមានប្រសាសន៍ថា “ប្រាជ្ញា ជាសម្រស់នៃជីវិត ហើយមានតែព្រះទេ ដែលអាចបង្កើតឲ្យមានប្រាជ្ញា ក្នុងជីវិតយើង”។ វាជាការប្រសើរណាស់ ដែលយើងអាចសួរខ្លួនឯងឲ្យបានញឹកញាប់ថា “តើខ្ញុំកំពុងលូតលាស់ក្នុងប្រាជ្ញាឬទេ?” ទោះបីជាយ៉ាងណាក៏ដោយ ជីវិតមនុស្សយើងមានការប្រែប្រួលជានិច្ច។ យើងចាំបាច់ត្រូវលូតលាស់ ដោយមានភាពផ្អែមល្ហែម និងមានប្រាជ្ញាកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពុំនោះទេ យើងនឹងក្លាយជាមនុស្សដែលល្ងង់ខ្លៅ ឬមានមុខជូរកាន់តែខ្លាំង។
ម្យ៉ាងទៀត យើងអាចសួរខ្លួនឯងថា “តើខ្ញុំកំពុងលូតលាស់ទៅជាអ្វី?” ដរាបណាយើងនៅរស់ យើងនៅតែមានឱកាសចាប់ផ្តើមលូតលាស់ ក្នុងប្រាជ្ញាជានិច្ច។ ព្រះទ្រង់ស្រឡាញ់យើង ដោយព្រះទ័យអាណិតអាសូរ និងស្រឡាញ់ជាខ្លាំង ដែលអាចរំដោះយើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើងថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ អាចកែប្រែបុគ្គលិកលក្ខណៈដែលពិបាកកែប្រែបំផុត ឲ្យក្លាយទៅជាមានសម្រស់ដ៏ល្អអស្ចារ្យ។ យើងប្រហែលជាមានការឈឺចាប់ខ្លះៗ ហើយត្រូវចំណាយមួយរយៈ…
ព្រះយេស៊ូវស្រឡាញ់ខ្ញុំ
ក្នុងថ្ងៃដែលមានអាកាសធាតុត្រជាក់ សត្វឆ្កែចាស់មួយក្បាលរបស់ខ្ញុំ បានដើរចុះឡើងៗ នៅក្នុងទីធ្លាក្រៅផ្ទះ រកកន្លែងដែលមានថ្ងៃ ដើម្បីក្រាបដេក នៅលើស្មៅ ដើម្បីកម្តៅខ្លួនវាឲ្យកក់ក្តៅ ដោយពន្លឺថ្ងៃ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា យើងត្រូវតែ “រក្សាខ្លួន” ក្នុងសេចក្តីស្រឡាញ់របស់ព្រះ(យ៉ូដាស ១:២១)។ ការនេះមិនមានន័យថា យើងត្រូវតែប្រព្រឹត្តិតាមបែបដ៏ពិសេសណាមួយ ដើម្បីធ្វើឲ្យព្រះស្រឡាញ់យើងនោះឡើយ(ទោះបីជាយើង មានបំណងចង់ធ្វើឲ្យព្រះអង្គសព្វព្រះទ័យក៏ដោយ)។ ព្រោះយើងរាល់គ្នាជាកូនស្ងួនភ្ញារបស់ព្រះអង្គ នោះព្រះអង្គស្រឡាញ់យើង ទោះយើងបានធ្វើ ឬមិនបានធ្វើអ្វីក៏ដោយ។ បានសេចក្តីថា ផ្ទុយទៅវិញ យើងត្រូវគិតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយសម្រាកនៅក្នុងពន្លឺ និងភាពកក់ក្តៅនៃសេចក្តីស្រ-ឡាញ់របស់ព្រះអង្គ ពេញមួយថ្ងៃ។
“គ្មានអ្វីអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវបានឡើយ”(រ៉ូម ៨:៣៩)។ ព្រះអង្គស្រឡាញ់យើង តាំងពីមុនពេលដែលយើងចាប់កំណើត ហើយព្រះអង្គនៅតែស្រឡាញ់យើង ក្នុងពេលឥឡូវនេះ។ នេះហើយជាអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ។ យើងជាកូនស្ងួនភ្ញារបស់ព្រះ។ នេះជាការអ្វី ដែលយើងត្រូវជញ្ជឹងគិតពេញមួយថ្ងៃ។
ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន មានពេលប្រាំដង ដែលលោកយ៉ូហានបានរៀបរាប់ថា គាត់ជាសាវ័កដែលព្រះយេស៊ូវស្រឡាញ់(១៣:២៣ ១៩:២៦ ២០:២ ២១:៧,២០)។ ព្រះយេស៊ូវក៏ស្រឡាញ់សាវ័កដទៃទៀតផងដែរ ប៉ុន្តែ ត្រង់ចំណុចនេះ លោកយ៉ូហានគ្រាន់តែចង់បើកបង្ហាញពីការពិតថា ព្រះយេស៊ូវស្រឡាញ់គាត់ណាស់! ដូចនេះ យើងអាចនិយាយដូចសាវ័កយ៉ូហានថា “ខ្ញុំជាសាវ័កដែលព្រះយេស៊ូវស្រឡាញ់” ហើយចូរយើងឲ្យពាក្យនេះបានដក់ជាក់ក្នុងចិត្តយើង ពេញមួយថ្ងៃ។ ពុំនោះទេ យើងអាចច្រៀងបទចម្រៀងកុមារ…
ការស្រឡាញ់ និងការអធិស្ឋាន
មានសៀវភៅរឿងកុមារដ៏ល្បីល្បាញមួយក្បាល បានដំណាល អំពីសត្វកូនខ្លាឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបានឃើញកាងហ្កា(Kanga) ដែលជាកូនសត្វកងគូរូលោតចេញទៅតាមផ្លូវ។ វីនីក៏គិតថា បើសិនជាខ្ញុំអាចលោតដូចគាត់ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះអាចលោតបាន ហើយអ្នកខ្លះទៀតមិនអាចលោត ដូចកូនសត្វកងគូរូនោះបានទេ។ នេះជាការពិតមែន។
នៅក្នុងការរស់នៅ យើងឃើញបុរស និងស្រ្តីដែលមានវ័យក្មេងជាងយើង ឬមានសមត្ថភាពជាងយើង ធ្វើកិច្ចការដែលមិនធម្មតា ដែលយើងមិនអាចធ្វើបាន។ ពួកគេអាចធ្វើបាន តែយើងមិនអាចធ្វើកិច្ចការនោះបាន។ នោះជាការពិតមែន។ យើងងាយនឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគ្មានប្រយោជន៍ ពេលដែលយើងមិនអាចធ្វើអ្វី ដែលយើងធ្លាប់ធ្វើបាន កាលពីមុន។
ជាការពិតណាស់ យើងប្រហែលជាមិនអាច “លោត” ដូចកាលពីមុនទេ តែយើងនៅតែអាចស្រឡាញ់ និងអធិស្ឋានកាន់តែច្រើន។ ពេលវេលា និងបទពិសោធន៍បានរៀបចំខ្លួនយើង ឲ្យអាចមានក្តីស្រឡាញ់ និងការអធិស្ឋាន កាន់តែប្រសើរ។
សេចក្តីស្រឡាញ់ជាអំណោយដ៏ល្អ ដែលយើងត្រូវថ្វាយទៅព្រះ និងដល់អ្នកដទៃ។ សេចក្តីស្រឡាញ់មិនមែនជារឿងតូចឡើយ ព្រោះសេចក្តីស្រឡាញ់គឺជាផ្លូវ សម្រាប់ឲ្យយើងបំពេញតួនាទីរបស់យើងទាំងស្រុង ថ្វាយព្រះ និងសម្រាប់អ្នកជិតខាងយើង។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះមនុស្សម្នាក់ ប្រហែលហាក់ដូចជាកិច្ចការដ៏តូច ប៉ុន្តែ សេចក្តីស្រឡាញ់ជាអំណោយដ៏ប្រសើរបំផុត (១កូរិនថូស ១៣:១៣)។
យ៉ាងណាមិញ យើងក៏អាចអធិស្ឋានផងដែរ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅក្រុងកូល៉ុស ឲ្យ “ព្យាយាមក្នុងសេចក្តីអធិស្ឋាន…
ភាពខ្លាំងក្នុង នាមជាបុរស
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជិះជណ្តើរយន្ត ជាមួយប្រុសៗបួនប្រាំនាក់។ កាលនោះ យប់ជ្រៅណាស់ហើយ យើងក៏មានការនឿយហត់ណាស់ដែរ។ ជណ្តើរយន្តក៏បានជាប់គាំង ហើយឃើញមានបុរសម្នាក់បានចុះមកជួយយើង។ គាត់មានមាឌធំជាងអ្នកគង្វាលគោ មួកដែលនៅលើក្បាលគាត់កញ្ចាស់ និងអាវស្បែកសត្វ ហើយមានពាក់ស្បែកជើងកវែងកណ្តាចផង។ គាត់ក៏មើលយើងចុះឡើងៗ ហើយមើលមុខយើងចំ រួចនិយាយដោយសម្លេងគ្រលថា “សួរស្តី ក្រុមបុរស”។ ពេលឮគាត់និយាយដូចនេះ យើងទាំងអស់គ្នាក៏តម្រង់ខ្លួនឲ្យត្រង់ ដើម្បីខំបង្ហាញភាពរឹងប៉ឹង ក្នុងនាមជាបុរស។
កាលពីថ្ងៃនោះ គាត់បានឲ្យតម្លៃពួកខ្ញុំដែលជាបុរស ឥឡូវនេះ សូមយើងនិយាយអំពីការរស់នៅឲ្យសមជាបុរស។ តាមធម្មតា មនុស្សប្រុសបានព្យាយាមធ្វើខ្លួនឲ្យមានភាពរឹងមាំ ក្នុងនាមជាបុរស ប៉ុន្តែ ជាញឹកញាប់ យើងមានភាពរឹងប៉ឹងតែសម្បកក្រៅប៉ុណ្ណោះ។ ទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងខ្លួនថា យើងមិនមានភាពរឹងមាំដូចការរំពឹងទុកឡើយ។ នៅពីក្រោយភាពក្លៀវក្លារបស់យើង យើងបានលាក់ទុកការភ័យខ្លាច ការគ្មានទំនុកចិត្ត និងការខ្វះខាត។ ភាគច្រើននៃភាពជាបុរស គ្រាន់តែជាការបន្លំភ្នែកប៉ុណ្ណោះ។
យ៉ាងណាមិញ សាវ័កប៉ុលមានភាពជាបុរស ដែលរឹងមាំល្មមនឹងទទួលស្គាល់ភាពកម្សោយរបស់ខ្លួន បានជាគាត់មានប្រសាសន៍ថា “យើងខ្ញុំក៏ខ្សោយដែរ”(២កូរិនថូស ១៣:៤)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយតាមបែបមនុស្សមានពុតឡើយ តែបាននិយាយអំពីការពិត ដោយការបន្ទាបខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា យើងត្រូវ “ប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ”(១កូរិនថូស ១៦:១៣)។
តើយើងអាចធ្វើជាមនុស្សរឹងមាំ តាមបំណងព្រះហឫទ័យព្រះ ដោយរបៀបណា? យើងអាចធ្វើជាមនុស្សរឹងមាំបាន…
អ្នកគង្វាលដ៏ល្អបំផុត
ក្នុងរដូវផ្ការីក អ្នកគង្វាលចៀមនៅរដ្ឋអ៊ីដាហូ បានបណ្តើរហ្វូងចៀមរបស់ខ្លួន ពីតំបន់ទំនាប ទៅតំបន់ភ្នំ។ ពេលនោះ មានសត្វចៀមរាប់ពាន់ក្បាល បានឆ្លងកាត់ផ្លូវថ្មល់ ចូលទៅតំបន់ខ្ពង់រាប ដែលមានវាលស្មៅនារដូវក្តៅ កំពុងរង់ចាំ។ កាលពីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរជាមួយភរិយារបស់ខ្ញុំ ហើយក៏ឃើញចៀមមួយហ្វូងនៅលើភ្នំ។ សត្វចៀមទាំងនោះក៏កំពុងនៅក្នុងវាលស្មៅ ដែលមានទឹកអូរមួយខ្សែ កំពុងហូរគ្រឿនៗ ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ បានធ្វើឲ្យខ្ញុំនឹងចាំអំពីបទគម្ពីរទំនុកដំកើង ជំពូក២៣។
ប៉ុន្តែ តើអ្នកគង្វាលរបស់ហ្វូងចៀម ដែលខ្ញុំឃើញនោះ កំពុងនៅទីណា? មានចៀមមួយក្បាលហាក់ដូចជា នៅតែឯង ហើយបន្ទាប់ពីយើងធ្វើដំណើរឆ្ងាយពីចៀមនោះបន្តិច យើងក៏ឃើញវាដើរទៅរកទឹកអូរ ដែលនៅឆ្ងាយ។ បន្ទាប់មក យើងក៏បានឮសម្លេងហួចពីលើភ្នំមក។ ពេលយើងមើលទៅលើ យើងក៏ឃើញអ្នកគង្វាលកំពុងអង្គុយនៅលើទួល មើលហ្វូងចៀមរបស់ខ្លួនពីលើមក។ មានឆ្កែភ្នំមួយក្បាល និងឆ្កែគង្វាលពីរក្បាល នៅក្បែរគាត់។ សត្វឆ្កែទាំងនោះក៏បានឆ្លើយតបនឹងសម្លេងស៊ីញូរបស់អ្នកគង្វាល ដោយរត់ចុះមកពីលើមក ហើយគៀងចៀមដែលកំពុងវង្វេងនោះ ឲ្យត្រឡប់មកចូលហ្វូងរបស់វាវិញ។
យ៉ាងណាមិញ ព្រះអម្ចាស់ ដែលជាអ្នកគង្វាលដ៏ល្អ ទ្រង់ក៏កំពុងមើលថែរអ្នកផងដែរ។ ទោះបីជាអ្នកមិនអាចមើលទ្រង់ឃើញ ក៏ទ្រង់នៅតែអាចមើលឃើញអ្នក! ទ្រង់ស្គាល់ឈ្មោះអ្នក ហើយស្គាល់អ្នកគ្មានកន្លែងចន្លោះ។ អ្នកជាសត្វចៀម ដែលនៅវាលស្មៅរបស់ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះបានសន្យាថា ទ្រង់នឹង “ស្វែងរក” ហ្វូងចៀមទ្រង់ “ឲ្យចំណីពួកគេនៅក្នុងវាលស្មៅដ៏ល្អ” ហើយ “អបរំជើងចៀមណា…
ម្តងម្នាក់ៗ
លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូអធិប្បាយដ៏ល្បីម្នាក់ នៅក្នុងសម័យមុន។ មានពេលមួយ មានមនុស្សតែម្នាក់ប៉ុណ្ណោះបានមកអង្គុយស្តាប់ការអធិប្បាយរបស់គាត់ ព្រោះនៅថ្ងៃអាទិត្យនោះមានព្យុះបក់បោកមក។ ជាច្រើនខែក្រោយមក បុរសម្នាក់នោះក៏បានជម្រាបគាត់ថា “ខ្ញុំទទួលការប៉ះពាល់ចិត្ត កាលពីថ្ងៃនោះ ហើយក៏បានទទួលជឿព្រះសង្គ្រោះ។ ដ្បិតនៅថ្ងៃនោះ ពេលដែលលោកគ្រូអធិប្បាយអំពីអំពើបាប និងសេចក្តីសង្រ្គោះ ខ្ញុំក៏បានក្រឡេចមើលជុំវិញខ្លួនខ្ញុំ ក្រែងលោលោកគ្រូកំពុងនិយាយសំដៅទៅរកអ្នកផ្សេង ប៉ុន្តែ ដោយ សារពេលនោះ មានតែខ្ញុំម្នាក់ដែលអង្គុយក្នុងព្រះវិហារ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីទទួលយកពាក្យគ្រប់ម៉ាត់ដែលលោកគ្រូអធិប្បាយ ទុកដាក់ក្នុងចិត្ត និងគំនិតខ្ញុំតែម្តង”។
ព្រះទ្រង់សង្រ្គោះមនុស្សម្តងម្នាក់ៗ។ បើអ្នកមានឱកាសនាំមនុស្សម្នាក់ឲ្យទទួលជឿព្រះ ការនោះជាកន្លែងបំពេញបេសកកម្មរបស់អ្នកហើយ។ គឺដូចដែលមានពាក្យស្លោកមួយពោលថា “វិញ្ញាណនីមួយដែលមានព្រះគ្រីស្ទ គឺជាបេសកជន ហើយវិញ្ញាណដែលគ្មានព្រះគ្រីស្ទ ជាកន្លែងបំពេញបេសកកម្មហើយ”។
មនុស្សតែម្នាក់មិនអាចឈោងចាប់លោកិយទាំងមូលបានឡើយ តែយើងអាចស្រឡាញ់អ្នកជិតខាងយើង។ យើងអាចសួរថា “តើអ្នកជិតខាងខ្ញុំជានរណា?” អ្នកជិតខាងយើង ជាអ្នកដែលយើងជួបតាមផ្លូវ។ គឺដូចកាលដែលព្រះវិញ្ញាណនាំលោកភីលីព ទៅជួបមនុស្សកម្រៀវសាសន៍អេធីយ៉ូពី ដែលកំពុងអានព្រះគម្ពីរ ហើយត្រូវការឲ្យនរណាម្នាក់ជួយពន្យល់គាត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបានឲ្យលោកភីលីពមានពាក្យដែលនិយាយត្រូវចំណុច ហើយបុរសកម្រៀវរូបនោះ ក៏បានទទួលជឿព្រះគ្រីស្ទ នៅពេលនោះ(ខ.៣៧)។
ចូរអធិស្ឋានសូមឲ្យព្រះប្រទានមនុស្សដែលទ្រង់បានរៀបចំ។ ទ្រង់នឹងនាំអ្នកទៅកន្លែងដែលអ្នកត្រូវទៅ ដោយត្រូវពេលផង ដើម្បីឲ្យអ្នកនិយាយទៅកាន់អ្នកនោះ។ ទ្រង់នឹងមានបន្ទូលតាមរយៈបបូរមាត់របស់អ្នក ធ្វើការតាមរយៈដៃរបស់អ្នក ហើយបំពេញបំណងព្រះហឫទ័យដ៏ធំ នៅក្នុងជីវិតអ្នក។–David Roper
មិត្តភាព
មិត្តភាព គឺជាអំណោយដ៏ធំបំផុត ក្នុងមួយជីវិតមនុស្ស។ មិត្តភ័ក្រដ៏ពិតខំស្វែងរករបស់ល្អ ដល់មិត្តសំឡាញ់របស់ខ្លួន ពោលគឺរបស់ដែលល្អបំផុត ដែលជាការស្គាល់ព្រះ និងការស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹង។ លោកគ្រូគង្វាលជនជាតិអាឡឺម៉ង់ម្នាក់ និងលោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer) ដែលបានស្លាប់ដោយសារការបៀតបៀន បានមានប្រសាសន៍ថា “គោលបំណងល្អបំផុត ដែលយើងមានចំពោះមិត្តភ័ក្រ គឺត្រូវស្របតាមបំណងព្រះហប្ញទ័យដែលព្រះមាន ចំពោះពួកគេ”។
ក្នុងព្រះគម្ពីរសញ្ញាចាស់ មិត្តភាពដែលយ៉ូណាថាន មានជាមួយដាវីឌ ជាគំរូនៃមិត្តភាពដ៏ពិត។ នៅពេលដាវីឌកំពុងគេចខ្លួច ហើយលាក់ខ្លួន នៅក្នុងវាលរហោស្ថានសីភ “ស្តេចសូលទ្រង់បានចេញមករកជីវិតគាត់” (១សំាយូអែល ២៣:១៥)។ យ៉ូណាថានក៏បានចេញទៅព្រៃហូរ៉េសទៅរកដាវីឌ។ ចំណុចសំខាន់នៃសាច់រឿងនេះ គឺស្ថិតនៅលើបំណងចិត្ត ដែលយ៉ូណាថានមានចំពោះដាវីឌ ដែលបានបង្ហាញចេញ តាមរយៈការដែលគាត់ជួយដាវីឌ ស្វែងរកកម្លាំងមកពីព្រះអង្គ និង“ជួយចម្រើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង” (ខ.១៦)។
នេះហើយជា អត្ថន័យនៃមិត្តភាពរបស់គ្រីស្ទបរិស័ទនោះ។ មិត្តភាពរបស់គ្រីស្ទីបរិស័ទ គឺលើសពីការគិតប្រយោជន៍រួម លើសពីការស្រឡាញ់ ភាពឆ្លាតវៃ ហើយលើសពីការយល់ចិត្ត និងការសើចសប្បាយជាមួយគ្នា ព្រោះគ្រីស្ទបរិស័ទមានគោលបំណងដ៏សំខាន់បំផុត ដែលចង់សាបព្រោះព្រះបន្ទូល ដែលនាំមកនូវជីវិតអស់កល្បជានិច្ច ក្នុងជីវិតអ្នកដទៃ ដោយឲ្យពួកគេនឹកចាំពីប្រាជ្ញារបស់ព្រះ និងធ្វើឲ្យមានភាពស្រស់ស្រាយ ក្នុងវិញ្ញាណរបស់ពួកគេ ដោយព្រះបន្ទូលនៃសេចក្តីស្រឡាញ់ ហើយជួយឲ្យពួកគេតោងព្រះកាន់តែខ្លាំង។
ចូរអធិស្ឋានឲ្យមិត្តសំឡាញ់របស់អ្នក ហើយទូលសូមឲ្យព្រះប្រទាននូវព្រះបន្ទូល “ដែលចំពេល” ដើម្បីជួយពួកគេមានកម្លាំងជាថ្មី…